logo

ព័ត៌មានថ្មីៗ

អបអរសាទរខួប១ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

ថ្ងៃទី30 ខែ12 ឆ្នាំ2019 3:05 AM | ប៊ីលីនែរ៍. | 239
អបអរសាទរខួប១ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ
សិល្បៈ​និងវប្ប​​​ធម៌
0

(សៀមរាប) ៖ កាលពីរាត្រីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ តំណាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាមួយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ជាអធិបតីក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ “រាត្រីចងចាំ” អបអរសាទរខួប១ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែលបានប្រារព្ធនៅព្រះលានជល់ដំរី ខេត្តសៀមរាប។

“១ឆ្នាំនៅក្នុងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ” បានរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់កម្ពុជាកាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ ព្រមទាំងបាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរអន្តជាតិឲ្យធ្វើដំណើរមកកាន់គោលដៅកម្ពុជាកាន់តែច្រើនឡើង ស័ក្កិសមនឹងកិត្តិនាម « កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ» និងជា «ព្រះរាជាណាចក្រនៃវប្បធម៌» ដែលមានសម្តេចតេជោ នាយករដ្ឋមន្ត្រីជាអគ្គមគ្គុទ្ទេសក៏ដ៏ឆ្នើម ៕photo_2019-12-30_09-44-23 photo_2019-12-30_09-44-25 photo_2019-12-30_09-44-27 photo_2019-12-30_09-44-30 photo_2019-12-30_09-44-32 photo_2019-12-30_09-44-34 photo_2019-12-30_09-44-35photo_2019-12-30_09-44-38 photo_2019-12-30_09-44-40 photo_2019-12-30_09-44-42 photo_2019-12-30_09-44-44 photo_2019-12-30_09-44-48 photo_2019-12-30_09-44-51 photo_2019-12-30_09-44-54 photo_2019-12-30_09-44-56 photo_2019-12-30_09-44-13 photo_2019-12-30_09-44-15 photo_2019-12-30_09-44-17 photo_2019-12-30_09-44-19 photo_2019-12-30_09-44-21

ចែករំលែក:

អត្ថបទទាក់ទង

Comments are closed.

logo