logo

ព័ត៌មានថ្មីៗ

ប្រទេសល្អបំផុតទាំង៤ នៅអាស៊ីសម្រាប់ធ្វើការវិនិយោគ ក្នុងឆ្នាំ២០២០ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ

ថ្ងៃទី08 ខែ01 ឆ្នាំ2020 9:02 AM | ប៊ីលីនែរ៍ | 15
ប្រទេសល្អបំផុតទាំង៤ នៅអាស៊ីសម្រាប់ធ្វើការវិនិយោគ ក្នុងឆ្នាំ២០២០ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ
​​សេដ្ឋកិច្ច​
0

(អាស៊ី)៖ រាល់អ្នកវិនិយោគធំៗចាប់ពីលោក វ៉រិន បាហ្វេត (Warren Buffet) រហូតដល់ការិយាល័យគ្រួសារដែលនៅជិតបំផុតរបស់អ្នក ឥឡូវនេះបានទុកប្រាក់នៅមួយកន្លែងដោយមិនចំណាយទេ បើទោះបីជាទីផ្សារភាគហ៊ុន មានការកើនឡើងពីប៉ុន្មានឆ្នាំមុនក៏ដោយ។ បុគ្គលមានទ្រព្យសម្បត្ដិទាំងអស់ក៏កំពុងត្រៀមខ្លួនសម្រាប់អ្វីដែលមនុស្សភាគច្រើនគិតថាជាការថមថយសេដ្ឋកិច្ចដែលជៀសមិនផុត។

សូម្បីតែធនាគារ JPMorgan (ធនាគារវិនិយោគពហុជាតិ និងសេវាកម្មហិរញ្ញវត្ថុដ៏ធំមួយរបស់អាមេរិក) ក៏និយាយថាលទ្ធភាពនៃការថមថយសេដ្ឋកិច្ចនៅឆ្នាំ ២០២០ គឺមានប្រហែលជា ៥០%។

យើងគិតថាប្រទេសល្អបំផុតសម្រាប់ធ្វើការវិនិយោគក្នុងឆ្នាំ២០២០ ជាប្រទេសដែលនឹងត្រូវរងផលប៉ះពាល់តិចបំផុតពីការថមថយសេដ្ឋកិច្ចពិភពលោកនាថ្ងៃអនាគត។
ខាងក្រោមនេះជាបញ្ជីរបស់ប្រទេសទាំង៤ ដែលល្អបំផុតនៅអាស៊ីសម្រាប់ធ្វើការវិនិយោគ ក្នុងឆ្នាំ ២០២០។ ប្រទេសទាំងនេះមាននិន្នាការប្រជាសាស្រ្តរឹងមាំ, មិនសូវជាប់ទាក់ទងខ្លាំងនឹងដំណើរការនៃទីផ្សារពិភពលោក និងមានកត្តាផ្ទៃក្នុងជំរុញកំណើនសេដ្ឋកិច្ចជាច្រើន និងគួរមានអនាគតភ្លឺស្វាងនៅថ្ងៃខាងមុខ – មិនថាមានអ្វីកើតឡើងនៅកន្លែងផ្សេងនោះទេ។

១៖ ប្រទេសវៀតណាម

បច្ចុប្បន្នប្រទេសចិន និងសហរដ្ឋអាមេរិកកំពុងជាប់គាំងនៅក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយមិនមានភាពប្រាកដប្រជាក្នុងការបញ្ចប់សង្រ្គាមនេះបានឡើយ។ ជាការពិតណាស់ការប៉ះទង្គិចគ្នារវាងមហាអំណាច សេដ្ឋកិច្ចទាំងពីររបស់ពិភពលោកអាចនឹងក្លាយជាមូលហេតុដែលនាំឱ្យមានវិបត្តិសេដ្ឋកិច្ចសកលកើតឡើង។
ប្រទេសវៀតណាមមិនមានការព្រួយបារម្ភទេ។ វៀតណាមជាមជ្ឈមណ្ឌលផលិតកម្មដែល ស្ថិតជាប់ព្រំដែនភាគខាងត្បូងរបស់ប្រទេសចិន ប្រាកដជានឹងទទួលផលប្រយោជន៍ជាមិនខាន។

សាជីវកម្មពហុជាតិធំៗរួមទាំងក្រុមហ៊ុន សាមស៊ុង (Samsung) និងក្រុមហ៊ុនរាប់សិបទៀតកំពុងផ្លាស់ប្តូរទីតាំងពីប្រទេសចិនចូលទៅប្រទេសវៀតណាម ដែលត្រូវបានទាក់ទាញដោយតម្លៃផលិតទាបនិងការមិនជាប់ពន្ធ។

ទីតាំងយុទ្ធសាស្ត្ររបស់វៀតណាមដែលស្ថិតនៅជាប់នឹងប្រទេសចិន និងមានកំពង់ផែសមុទ្រជាច្រើន បានធ្វើឱ្យមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរទីតាំងខ្សែចង្វាក់ផ្គត់ផ្គង់ ដែលមានស្រាប់នៅទីនេះផងដែរ។ ទន្ទឹមនឹងនេះជាមួយនឹងប្រជាជនជិត១០០លាននាក់ និងការកើនឡើងយ៉ាងលឿននៃសេដ្ឋកិច្ច វណ្ណៈកណ្តាលរបស់ប្រទេសវៀតណាម កំពុងតែកើនឡើងយ៉ាងឆាប់រហ័សដូចប្រទេសចិនកាលពី៣០ឆ្នាំមុនដែរ។

២៖ ប្រទេសហ្វីលីពីន

ប្រទេសហ្វីលីពីនមានភាពស្រដៀងគ្នាទៅនឹងប្រទេសវៀតណាម ជាងបណ្តាប្រទេសដទៃទៀតដែលមានក្នុងបញ្ជីរបស់យើង។ ប្រទេសទាំងពីរជាប្រទេសធំ មានទីផ្សារដែលមានកំណើនខ្ពស់ ហើយមានប្រជាជនប្រហែល៩០លាននាក់ និងកំពុងមានការរីកលូតលាស់នៃប្រជាជនវណ្ណៈកណ្តាល។
ប្រទេសនីមួយៗមានកំណើនសេដ្ឋកិច្ចខ្ពស់ជាង៥% ក្នុងមួយឆ្នាំ បានមួយរយៈពេលហើយ។

ប៉ុន្តែខុសពីប្រទេសវៀតណាម ប្រាក់ប៉េសូ (Peso) របស់ហ្វីលីពីន ស្ថិតនៅក្នុងចំណោមរូបិយប័ណ្ណដែលដំណើរការខ្ពស់ជាងគេនៅអាស៊ី។ ប្រាក់បញ្ញើដែលមានកាលកំណត់ រយៈពេលមួយឆ្នាំ ជាទូទៅផ្តល់ការប្រាក់ខ្ពស់ជាង ៦% ក្នុងមួយឆ្នាំ។ ដូច្នេះធនាគារនៅប្រទេសហ្វីលីពីន គឺជាជម្រើសដ៏កាន់តែមានប្រជាប្រិយភាព សម្រាប់អ្នកវិនិយោគដែលស្វែងរកប្រាក់ចំណេញពីប្រាក់ដែលទំនេររបស់ខ្លួន។

៣៖ ប្រទេសឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ីគឺជាប្រទេសមានសេដ្ឋកិច្ចធំជាងគេដាច់នៅអាស៊ីអាគ្នេយ៍ ដោយមានប្រជាជនចំនួន២៦០លាននាក់ និងមានការកើនឡើងយ៉ាងឆាប់រហ័ស។ អ្នកមិនចាំបាច់មើលកន្លែងផ្សេងទៀតទេ ប្រសិនបើអ្នកចង់វិនិយោគនៅក្នុងទីផ្សារសម្រាប់អ្នកប្រើប្រាស់មួយដែលរឹងមាំ និងមួយចំណែកធំដែលមិនទាន់ត្រូវបានប្រើប្រាស់។
ទោះបីប្រទេសឥណ្ឌូនេស៊ីមិនមែនជាប្រទេសដែលមានការរីកចម្រើនលឿនបំផុត នៅក្នុងបញ្ជីរបស់យើងក៏ដោយ (ឋានៈនេះជារបស់ប្រទេសកម្ពុជាឬហ្វីលីពីន) ទំហំដ៏ធំសម្បើមរបស់ឥណ្ឌូនេស៊ី អាចប៉ះប៉ូវដល់ កំណើន ផសស ប្រចាំឆ្នាំដែលមានកម្រិតទាបត្រឹម៥%។ ប្រទេសនេះជាកន្លែងដែលអ្នកគួរតែវិនិយោគ ប្រសិនបើអ្នកស្ថិតនៅក្នុងវិស័យកម្មន្តសាល ឬផលិតផលប្រើប្រាស់។

៤៖ ប្រទេសកម្ពុជា

ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាតាំងពីទសវត្សរ៍ទី៨០ ពិតជាអស្ចារ្យណាស់។ បច្ចុប្បន្នកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេនៅតំបន់អាស៊ី និងស្ថិតនៅក្នុងចំណោមប្រទេសដែលមានភាពអំណោយផលដល់ធុរកិច្ចជាងគេនៅក្នុងសាកលលោក។ កម្ពុជាមានការហាមឃាត់តិចតួចបំផុត ចំពោះអ្នកវិនិយោគបរទេស។ អ្នកវិនិយោគបរទេសអាចចាប់ផ្តើមធុរកិច្ច និងកាន់កាប់ភាគហ៊ុន១០០%។ ការទិញអចលនទ្រព្យនៅកម្ពុជាក៏ជាជម្រើសដ៏ល្អមួយដែរ ជាពិសសនៅរាជធានីភ្នំពេញដែលតម្លៃអចលនទ្រព្យ ស្ថិតក្នុងរង្វង់ប្រមាណ ១.០០០ដុល្លារអាមេរិក/ម៉ែត្រការ៉េ។

វាជាតម្លៃដែលគេមិនធ្លាប់លឺក្នុងចំណោមទីក្រុងដែលជារាជធានី/រដ្ឋធានី កុំថាឡើយនៅទីកន្លែងដែលមានអត្រានគរូបនីយកម្មខ្ពស់ដូចនៅប្រទេសកម្ពុជា។
ការស្រាវជ្រាវរបស់យើងបានរកឃើញថា មានទីក្រុងដែលជារាជធានី/រដ្ឋធានី ចំនួនតែ៨ប៉ុណ្ណោះដែលគេអាចទិញអចលនទ្រព្យក្រោមតម្លៃ ១.០០០ដុល្លារអាមេរិក/ម៉ែត្រការ៉េ។
មួយវិញទៀតគេគួរកត់សម្គាល់ថា កម្ពុជាជាប្រទេសដែលមានអត្រាប្រើប្រាស់ប្រាក់ដុល្លារខ្ពស់ ដោយប្រាក់ដុល្លារត្រូវបានប្រើប្រាស់ស្ទើរតែនៅគ្រប់ប្រតិបត្តិការធំៗ។ យើងគិតថា នេះជាចំណុចវិជ្ជមាននៃការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងករណីដែលអ្នកមានប្រាក់ដុល្លារស្រាប់ ព្រោះវាលុបបំបាត់នូវកម្រៃសេវាប្តូរប្រាក់ដែលតែងតែកើត មាននៅពេលដែលអ្នកទិញទ្រព្យសម្បត្តិនៅអាស៊ី៕

ដោយលោក Reid Kirchenbauer ក្នុងវិបសាយ INVESTASIAN
ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០

photo_2020-01-08_08-40-58 photo_2020-01-08_08-41-03 photo_2020-01-08_08-41-05 photo_2020-01-08_08-41-07 photo_2020-01-08_08-41-09 photo_2020-01-08_08-41-11

ចែករំលែក:

អត្ថបទទាក់ទង

Comments are closed.

logo