logo

ព័ត៌មានថ្មីៗ

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អញ្ជើញបើកសម្ពោធពិព័រណ៍ផលិតផលខ្មែរ និងទំនិញប្រើប្រាស់ទូទៅ នៅក្នុងខេត្ត កំពង់ចាម

ថ្ងៃទី08 ខែ01 ឆ្នាំ2020 11:09 AM | អាទិរាជ | 14
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី  យឹម  ឆៃលី អញ្ជើញបើកសម្ពោធពិព័រណ៍ផលិតផលខ្មែរ និងទំនិញប្រើប្រាស់ទូទៅ នៅក្នុងខេត្ត កំពង់ចាម
​​សេដ្ឋកិច្ច​ជាតិ
0

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អញ្ជើញបើកសម្ពោធពិព័រណ៍ផលិតផលខ្មែរ និងទំនិញប្រើប្រាស់ទូទៅ នៅក្នុងខេត្ត កំពង់ចាម

AKP កំពង់ចាម ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ — ឯកឧត្ដម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធាន ក្រុមប្រឹក្សា ស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និង ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម បានអញ្ជើញកាត់ខ្សែបូរ បើក សម្ពោធពិព័រណ៍ផលិតផលខ្មែរ និងទំនិញប្រើប្រាស់ទូទៅ នៅក្នុងខេត្តកំពង់ចាម និង ទស្សនាស្តង់ពិព័រណ៍ផលិតផល ស្នាដៃអំពីសកម្មភាព និងសមិទ្ធផលនានារបស់មន្ទីរ អង្គភាព ជុំវិញខេត្តនិងតាមបណ្តស្រុកក្រុងទាំង១០ ក្នុងខេត្ដកំពង់ចាម។ ពិព័រណ៍នេះ បានធ្វើឡើង កាលពី ថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ត្រូវនិងថ្ងៃទី០ ៦ ខែមករា ឆ្នាំ ២០២០ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

លោក ឈាង បូ រិ ន ប្រធាន មន្ទីរ ពាណិជ្ជ ខេត្តកំពង់ចាម បានឱ្យដឹងថា ការរៀបចំ ពិព័រណ៍ ផលិតផល ខ្មែរ និង ទំនិញប្រើប្រាស់ នៅពេលនេះ គឺ ក្នុង គោលបំណង ដើម្បីចូលរួម អបអរ សារ ទរ ទិវា ជ័យ ជម្នះ ៧ មករា ខួប លើក ទី ៤១ និង ចង់បង្ហាញ ឱ្យ បងប្អូន ប្រជាពលរដ្ឋ គាំទ្រ និង ប្រើ ប្រាស់ ផលិតផល របស់ ខ្មែរ ។ លោកបានបន្ដថា ឆ្នាំនេះ យើងមានការដាក់តាំងពិព័រណ៍គ្រប់ ប្រភេទចំនួន២៥០ស្តង់ ក្នុងនោះការដាក់តាំងបង្ហាញពីស្នាដៃ សមិទ្ធផល និងផលិតផល របស់មន្ទីរ អង្គភាពជុំវិញខេត្ត និងក្រុង ស្រុកទាំង១០របស់ខេត្តមានចំនួន១០០ស្តង់ ស្តង់ បង្ហាញ ពីផលិតផលខ្មែរមាន១០០ស្តង់ និងស្តង់បង្ហាញពីផលិតផលជាដៃគូ មានផលិតផល និងទំនិញគ្រប់ប្រភេទមានចំនួន៥០ស្តង់។

លោកប្រធានមន្ទីរបានបន្ដទៀតថា ការដាក់តាំង ពិព័រណ៍នេះ ឝឺចង់ឱ្យប្រជាពលរដ្ឋរបស់យើង រួមគ្នាគាំទ្រផលិតផលខ្មែរ និងការស្វែងរក ទីផ្សារ របស់ប្រជាកសិករ ហើយពួកគាត់នាំយកកសិផល ផលិតផល យកមកចូលរួម តាំង ពិព័រណ៍បង្ហាញពីតំបន់មួយៗឱ្យកាន់តែស្គាល់ពីរបស់របរ ផលិតផល ដំណាំដែលជាអត្ត សញ្ញាណ របស់អ្នកភូមិ អ្នកស្រុកនីមួយៗផងដែរ។ លើសពីនេះទៀត ពិព័រណ៍នេះ ក៏ជាការដក បទពិសោធន៍ពីគ្នាទៅវិញទៅមកពិសេសអំពីការវេចខ្ចប់ត្រូវអនាម័យប្រកដោយគុណភាពនិងសោភ័ណភាពដើម្បីជាការទាក់ទាញដល់អតិថិជន។

សូមបញ្ជាក់ថា ការដាក់តាំងពិព័រណ៍នេះ គឺមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ និងមានការប្រគំតន្ត្រី៕

photo_2020-01-08_11-02-17 photo_2020-01-08_11-02-19 photo_2020-01-08_11-02-21

ចែករំលែក:

អត្ថបទទាក់ទង

Comments are closed.

logo