logo

ព័ត៌មានថ្មីៗ

ប្រវត្តិសត្វ ម្ករ ជាសត្វមានអំណាចលេបនាគ គ្រុឌ និងទេពនិករទាំងឡាយនៅលើផែនដី

ថ្ងៃទី20 ខែ01 ឆ្នាំ2020 9:09 AM | អាលប៊ើត | 300
ប្រវត្តិសត្វ ម្ករ ជាសត្វមានអំណាចលេបនាគ គ្រុឌ និងទេពនិករទាំងឡាយនៅលើផែនដី
សិល្បៈ​និងវប្ប​​​ធម៌
0

សត្វម្ករឬមករនៅក្នុងភាសាពួកហិណ្ឌីនិងភាសាសំស្រ្កឹតគឺជាសត្វក្រពើឬសត្វនាគដែលមាននិទានក្នុងគម្ពីរវេទនៃទេវកថារបស់ព្រហ្មញ្ញសាសនា។លក្ខណៈទូទៅរបស់សត្វនេះមានក្បាលនិងដងខ្លួនជាសត្វនាគត្រចៀកជ្រូកធ្មេញក្រពើប្រមោយដំរីភ្នែកស្វាស្រកាត្រីជើងរាជសីហ៍កន្ទុយក្ងោក។ជាយានជំនិះព្រះនាងគង្គារនិងព្រះពិរុណ(វិរុណ)។

សត្វម្ករជាសត្វដែលមានឥទ្ធិពលដ៏មហិមាជាសត្វកាចសាហាវបានចាប់កំណើតឡើងដោយព្រះកេសាមួយសសៃនៃព្រះនាងគង្គាដែលរំសាយធ្លាក់ចុះមកផែនដីសូម្បីឥសូរឥសីក៏ខ្លបខ្លាចអំណាចតេជៈហើយខ្លាំងជាងអ្វីៗក្នុងលោក។វាលួចលបលេបរាល់សព្វសត្វអ្វីៗមិនថាគ្រុឌនាគនិងសត្វទាំងពួងបួករួមពពួកទេពនិករទាំងហ្លាយណាដែលវាជួបប្រទះ។

ដោយគ្មានទេវៈណាអាចបង្រ្កាបរិទ្ធានុភាពសត្វម្ករនេះបានរួមទាំងព្រះសិវៈផង។(ក្នុងចម្បាំងរវាងព្រះសិវៈនិងសត្វម្ករនេះក្នុងតំណាលថាបានអូសបន្លាយជាច្រើនកប្បមិនចាញ់មិនឈ្នះទើបមានអន្តរាគមន៍ពីព្រះនាងគង្គាជាម្ចាស់នៃកំណើតសត្វម្ករនេះដោយក្នុងសង្រ្គាមនោះព្រះនាងបានបង្គាប់ឱ្យព្រះសិវៈលើកទ្រង់ដាក់លើព្រះហស្ថរួចឱ្យគង់ពីលើម្ករដោយអំណាចតេជៈព្រះនាងដែលបានបង្កើតសត្វម្ករនេះឡើងក៏ធ្វើឱ្យសត្វម្ករទ្រនូវទម្ងន់ដ៏ធ្ងន់មហិមាមិនបានក៏ខ្ជាក់សព្វសត្វទាំងពួងដែលខ្លួនបានលេបចេញមកនាឰដ៏អាកាសនោះហោង)។

ដូច្នេះហើយទើបយើងឃើញវត្តមានម្ករនៅក្នុងចម្លាក់សិល្បៈបុរាណខ្មែរសម័យមុនអង្គរនិងក្រោយអង្គររហូតតមកសម័យបច្ចុប្បន្នក៏នៅតែមានវត្តមានផងដែរ៕៚

ប្រវត្តិសត្វ ម្ករ ជាសត្វមានអំណាចលេបនាគ គ្រុឌ និង photo_2020-01-20_08-00-10 photo_2020-01-20_08-00-11

ចែករំលែក:

អត្ថបទទាក់ទង

Comments are closed.

logo