logo

ព័ត៌មានថ្មីៗ

លោកជំទាវ សៅ ទី ហេងសំរិន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជា សម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន

ថ្ងៃទី28 ខែ01 ឆ្នាំ2020 8:38 AM | អាលប៊ើត | 21
លោកជំទាវ  សៅ ទី ហេងសំរិន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជា សម្តេច  ធម្មវិសុទ្ធវង្សា សៅ ទី ហេង  សំរិន
ព័ត៌មានសំខាន់ៗ
0

លោកជំទាវសៅទីហេងសំរិនត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផ្តល់គោរមងារជាសម្តេចធម្មវិសុទ្ធវង្សាសៅទីហេងសំរិន។សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្ការគង់សំអុលឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងបានអញ្ជើញយកព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រប្រគល់ជូនសម្តេចធម្មវិសុទ្ធវង្សាសៅទីហេងសំរិននារសៀលថ្ងៃទី២៥ខែមករាឆ្នាំ២០២០នៅគេហដ្ឋានរបស់សម្តេច។

នៅក្នុងព្រះរាជក្រឹត្យដែលព្រះមហាក្សត្របានឡាយព្រះហស្ថលេខានៅថ្ងៃទី២៣ខែមករាឆ្នាំ២០២០ទ្រង់បានបញ្ជាក់ថាសម្តេចធម្មវិសុទ្ធវង្សាសៅទីហេងសំរិនបានគាំទ្រតស៊ូក្នុងការរំដោះប្រទេសជាតិដោយស្វាមីភ័ក្ដិតាំងពីដើមរហូតមកក្នុងការដឹកនាំយ៉ាងអង់អាចក្លាហានជាអ្នកស្នេហាជាតិការពារជាតិនិងសាសនានិងគាំពារយ៉ាងខ្ជាប់ខ្ជួនឥតល្អៀងតាមមាគ៌ានយោបាយបង្រួបបង្រួមជាតិផ្សះផ្សាជាតិរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះវររាជបិតាជាតិខ្មែរ”ព្រះករុណាព្រះបរមរតនកោដ្ឋ”ដើម្បីជាតិមាតុភូមិកម្ពុជា។

សម្តេចធម្មវិសុទ្ធវង្សាសៅទីហេងសំរិនប្រសូត្រនៅឆ្នាំ១៩៣៨នៅឃុំកក់ស្រុកពញាក្រែកខេត្តត្បូងឃ្មុំអតីតខេត្តកំពង់ចាម។សម្តេចបានរៀបអាពាហ៍ពិពាហ៍ជាមួយសម្តេចអគ្គមហាពញាចក្រីហេងសំរិននៅក្នុងខែមីនាឆ្នាំ១៩៥៧។ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់បានមានព្រះរាជចំណារបន្តថាសម្តេចធម្មវិសុទ្ធវង្សាសៅទីហេងសំរិនបានដឹកនាំកសាងនិងគោរពព្រះពុទ្ធសាសនាឲ្យមានការអភិវឌ្ឍរីកចម្រើននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្នុងព្រះរាជក្រឹត្យព្រះករុណាព្រះមហាក្សត្រទ្រង់បានលើកឡើងបន្ថែមថាសម្តេចធម្មវិសុទ្ធវង្សាបានបរិច្ចាគកម្លាំងកាយចិត្តនិងទ្រព្យធនប្រកបដោយសទ្ធាជ្រះថ្លាបរិសុទ្ធដ៏ខ្ពង់ខ្ពស់បំផុតជូនសង្គមជាតិនិងបានជួយកសាងសមិទ្ធផលនានាជួយឧបត្ថម្ភដល់ជនក្រីក្រគ្មានទីពំនឹងទាំងឡាយប្រកបដោយមហាសប្បុរសធម៌មនុស្សធម៌ដ៏ឧត្តុង្គឧត្តមនៅទូទាំងព្រះរាជាណាចក្រកម្ពុជានិងបានប្រកាន់ខ្ជាប់ក្នុងសេចក្តីបរិសុទ្ធដ៏វិសេសវិសាលក្នុងព្រះធម៌បូជាចំពោះព្រះពុទ្ធសាសនា។

ថ្នាក់ដឹកនាំរដ្ឋសភាសមាជិកសមាជិការដ្ឋសភានិងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភានិងតាមក្រសួងស្ថាប័នព្រមទាំងប្រជាពលរដ្ឋទូទៅបានចូលរួមអបអរសាទរសម្តេចធម្មវិសុទ្ធវង្សាសៅទីហេងសំរិនជាបន្តបន្ទាប់នៅក្នុងឱកាសដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចេញព្រះរាជក្រឹត្យចុះថ្ងៃទី២៣ខែមករាឆ្នាំ២០២០ត្រាស់បង្គាប់ផ្តល់គោរមងារលោកជំទាវជាសម្តេចធម្មវិសុទ្ធវង្សាសៅទីហេងសំរិន៕

photo_2020-01-25_18-21-24 photo_2020-01-25_18-21-24 (2) photo_2020-01-25_18-21-25 photo_2020-01-25_18-21-25 (2) photo_2020-01-25_18-21-25 (3) photo_2020-01-25_18-21-26 photo_2020-01-25_18-21-26 (2) លោកជំទាវ  សៅ ទី ហេងសំរិន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់

ចែករំលែក:

អត្ថបទទាក់ទង

Comments are closed.

logo