logo

ព័ត៌មានថ្មីៗ

ស្ថាបនិក ALPHA Coffee បង្ហើបពីយុទ្ធសាស្ដ្រទាំង៦ដែលជួយឲ្យអ្នកជោគជ័យលើវិស័យកាហ្វេ

ថ្ងៃទី28 ខែ01 ឆ្នាំ2020 10:57 AM | អាលប៊ើត | 23
ស្ថាបនិក ALPHA Coffee បង្ហើបពីយុទ្ធសាស្ដ្រទាំង៦ដែលជួយឲ្យអ្នកជោគជ័យលើវិស័យកាហ្វេ
អត្ថបទសិក្សាស្វែងយល់
0

ជាទូទៅនៅក្នុងការរកស៊ីលើវិស័យកាហ្វេវាតែងតែមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងនៅទាំងក្នុងទីផ្សារជាតិនិងអន្ដរជាតិដូច្នេះហើយទើបបានជាយីហោកាហ្វេលំដាប់អន្ដរជាតិនីមួយៗតែងតែមានយុទ្ធសាស្រ្ដរៀងៗខ្លួនដើម្បីប្រកួតប្រជែងនៅលើទីផ្សារ។

យោងតាមបទពិសោទធន៍៣ឆ្នាំក្នុងការរកស៊ីលើវិស័យកាហ្វេរបស់លោកសេកសុធីរដែលគាត់គឺជាស្ថាបនិកALPHACoffeeផ្ទាល់នោះបានឲ្យដឹងថាការរកស៊ីនៅក្នុងអាជីវកម្មកាហ្វេគឺមិនងាយស្រួលទេពីព្រោះវាមានការប្រកួតប្រជែងខ្លាំង។ដូច្នេះហើយគាត់ក៏បានចែករំលែកយុទ្ធសាស្រ្ដអាជីវកម្មរបស់គាត់ខ្លះៗសម្រាប់ឲ្យអ្នកដែលទើបតែចាប់ផ្ដើមចេញរកស៊ីលើកដំបូងយកទៅប្រើប្រាស់។

យុទ្ធសាស្រ្ដអាជីវកម្មរបស់គាត់ទាំងនោះមានដូចជា៖

១.រៀបចំផែនការឲ្យច្បាស់លាស់

លោកសេកសុធីរបាននិយាយថាការរៀបចំគោលដៅឲ្យច្បាស់លាស់គឺសំខាន់ណាស់ពីព្រោះវាអាចធ្វើឲ្យយើងយល់ច្បាស់ពីគោលដៅរបស់របស់អ្នកមុនពេលដែលអ្នកចាប់ផ្ដើមចេញរកស៊ីហើយវាក៏អាចជួយឲ្យយើងដឹងថាយើងគួរចាប់ផ្ដើមពីណាទៅមុនដែរ។ដូច្នេះដើម្បីទប់ស្កាត់ការវង្វេងគោលដៅយើងគួរតែរៀបចំផែនការឲ្យបានច្បាស់ជាមុនសិនមុនពេលដែលយើងចេញរកស៊ី។

២.ត្រូវស្គាល់ពីអតិថិជនគោលដៅរបស់អ្នក

ការស្គាល់ពីអតិថិជនគោលដៅរបស់យើងគឺសំខាន់ណាស់នៅក្នុងអាជីវកម្មកាហ្វេព្រោះអាជីវកម្មរបស់យើងអាចបាត់ភ្ញៀវបើសិនជាយើងមិនបានសិក្សារច្បាស់លាស់ពីអតិថិជនគោលដៅរបស់យើង។ដូច្នេះមុននឹងចាប់ផ្ដើមអាជីវកម្មយើងត្រូវតែសិក្សារឲ្យបានច្បាស់ថាអតិថិជនគោលដៅរបស់យើងឲ្យបានច្បាស់ថាគាត់ជាអ្នណា។

៣.ជ្រើសរើសទីតាំងឲ្យបានត្រឹមត្រូវ

លោកសេកសុធីរបានបង្ហើបថាគាត់តែងតែជ្រើសរើសទីតាំងណាដែលមានអតិថិជនគោលដៅរបស់គាត់ដើម្បីឲ្យអាជីវកម្មគាត់មានភាពងាយស្រួលក្នុងការទាក់ទាញអតិថិជនគោលដៅរបស់គាត់ដូចជាសាលារៀនសាកលវិទ្យាល័យនិងធនាគាជាដើម។

៤.រៀបចំហាងឲ្យមានបរិយាកាសល្អដើម្បីឲ្យមានភាពងាយស្រួលក្នុងការធ្វើការ

នៅពេលដែលភ្ញៀវរបស់យើងមានអារម្មណ៍ល្អពេលដែលគាត់មកសិក្សាឬធ្វើការនៅហាងរបស់យើងនោះថ្ងៃក្រោយគាត់ប្រាកដជាមកម្ដងទៀត។ដូច្នេះយើងគួរធ្វើយ៉ាងណាឲ្យហាងរបស់យើងមានបរិយាកាសល្អដើម្បីទាក់ទាញអារម្មណ៍ភ្ញៀវរបស់យើងព្រោះពេលខ្លះអតិថិជនរបស់យើងតែងតែនាំមិត្តភក្ដិរបស់គាត់មកសិក្សាឬធ្វើការនៅហាងកាហ្វេរបស់យើងដោយសារតែហាងរបស់យើងមានបរិយាកាសល្អនិងស្ងប់ស្ងាត់។

៥.សេវាកម្មល្អ

លោកសេកសុធីរបាននិយាយថាគាត់តែងយកចិត្តទុកដាក់ជាមួយសេវាកម្មរបស់គាត់បំផុតព្រោះគាត់ចង់ឲ្យអតិថិជនរបស់គាត់មានបទពិសោធន៍និងអារម្មណ៍ល្អនៅក្នុងហាងរបស់គាត់។ដូច្នេះគាត់តែងតែយកចិត្តទុកដាក់បំផុតលើបរិយាកាសអនាម័យរស់ជាតិកាហ្វេ។ល។

៦.ការធ្វើទីផ្សារ

ការធ្វើទីផ្សាររបស់លោកសេកសុធីរគឺផ្ដោតទៅលើទីផ្សារឌីជីថលខ្លាំងបំផុតហើយគាត់ក៏បានបង្កើតកម្មវិធីនៅក្នុងទូរស័ព្ទមួយដែលមានឈ្មោះថា(ALPHACoffee)ដើម្បីឲ្យភ្ញៀវងាយស្រួលក្នុងការកម្មង់ការហ្វេនិងអាហារនៅក្នុងមីនុយរបស់គាត់ផងដែរ។ជាពិសេសគាត់ក៏បានបង្កើតកាតសមាជិក(MemberCard)ដើម្បីឲ្យភ្ញៀវមានភាពងាយស្រួលសន្សំពិន្ទុសម្រាប់អ្នកដែលមកហាងគាត់ញឹកញាប់ផងដែរ។ទន្ទឹមនឹងនេះផងដែរគាត់ក៏បានធ្វើការផ្សព្វផ្សាយអំពីអាជីវកម្មរបស់គាត់នៅលើបណ្ដាញសង្គមរបស់គាត់ដើម្បីទាក់ទាញអតិថិជនគោលដៅរបស់គាត់ដើម្បីឲ្យការលក់របស់គាត់កើនឡើងផងដែរ៕

photo_2020-01-26_08-15-02 ស្ថាបនិក ALPHA Coffee បង្ហើបពីយុទ្ធសាស្ដ្រទាំង៦ដែលជួយឲ្យអ្នកជោគជ័យលើវិស័យកាហ្វេ

ចែករំលែក:

អត្ថបទទាក់ទង

Comments are closed.

logo