logo

ព័ត៌មានថ្មីៗ

តើគួរវិនិយោគអចលនទ្រព្យយ៉ាងដូចម្តេច ដើម្បីក្លាយជាអ្នកមានប្រាក់លឿន

ថ្ងៃទី28 ខែ01 ឆ្នាំ2020 11:15 AM | អាលប៊ើត | 175
តើគួរវិនិយោគអចលនទ្រព្យយ៉ាងដូចម្តេច ដើម្បីក្លាយជាអ្នកមានប្រាក់លឿន
អត្ថបទសិក្សាស្វែងយល់
0

ភ្នំពេញស្របពេលដែលការវិនិយោគលើវិស័យអចលនទ្រព្យកំពុងមានការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោគក្នុងស្រុកនិងអន្តរជាតិការវិនិយោគក្នុងវិស័យនេះក៏មានផលចំណេញនិងហានិភ័យផងដែរ។

សូមនាំលោកអ្នកទៅស្តាប់អ្នកជំនាញដែលមានបទពិសោធន៍លើវិស័យអចលនទ្រព្យជាច្រើនឆ្នាំនិងកំពុងទទួលបានជោគជ័យក្នុងវិស័យនេះ។

លោកឧកញ៉ានួនរិទ្ឋីអគ្គនាយកក្រុមហ៊ុនKhmerFoundationAppraisalបានថ្លែងឲ្យដឹងថាការវិនិយោគលើដីនិងផ្ទះត្រូវសម្លឹងមើលកត្តាសំខាន់ៗចំនួនបីទីតាំងតម្លៃនិងពេលវេលា។

ទី១កត្តាទីតាំង

ទីតាំងសំដៅដល់ការវិនិយោគដែលអ្នកវិនិយោគត្រូវផ្តោតលើតំបន់មានការអភិវឌ្ឍនិងមានគំរោងអភិវឌ្ឍន៍ច្រើននាពេលអនាគតព្រោះបើយើងទិញដីនៅតំបន់មិនមានការអភិវឌ្ឍឬមិនងាយនឹងមានគំរោងអភិវឌ្ឍន៍ទៅដល់ការទិញដីនៅទីតាំងបែបនោះមិនងាយទទួលបានផលចំណេញនោះទេ។

ទី២កត្តាតម្លៃ

តម្លៃដីក៏ជាអ្វីដែលអ្នកវិនិយោគគួរផ្តោតការយកចិត្តទុកដាក់ជាចម្បងផងដែរព្រោះប្រសិនជាទីតាំងដីនោះមានតម្លៃខ្ពស់ខ្លាំងរួចទៅហើយអ្នកវិនិយោគក៏មិនអាចទទួលបានផលចំណេញច្រើនផងដែរដោយសារតំបន់ខ្លះតម្លៃដីបានឡើងកប់ពពករួចទៅហើយហេតុនេះវាមិនធ្វើឲ្យតម្លៃដីនៅទីតាំងនោះឡើងថ្លៃច្រើនទៀតទេ។

ទី៣កត្តាពេលវេលា

កត្តាពេលវេលាគឺជាប់ទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ចសង្គមនិងលំហូរទុនវិនិយោគពីក្រៅប្រទេស។ការកំណត់ពេលវេលាទិញដីដើម្បីវិនិយោគជារឿងចាំបាច់ផងដែរព្រោះបើទិញចំពេលវេលាដីធ្លាក់ថ្លៃជាការល្អដោយសារនៅពេលសេដ្ឋកិច្ចសង្គមមានកំនើននិងលំនឹងល្អគួបផ្សំនឹងលំហូរទុនវិនិយោគពីក្រៅប្រទេសកើនឡើងខ្លាំងតម្លៃដីនោះនឹងកើនឡើងនិងផ្តល់ផលចំណេញច្រើនដល់អ្នកវិនិយោគនានា។

លោកឧកញ៉ានួនរិទ្ឋីបានបន្តថាក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះតម្លៃដីនិងផ្ទះបានឡើងថ្លៃចន្លោះពី១៥ទៅ២៥ភាគរយក្នុងមួយឆ្នាំហេតុនេះបើសួរថាគួរទិញដីឬទិញផ្ទះយកចំណេញតើការវិនិយោគមួយណាល្អជាងគឺទិញដីទុកចំណេញល្អជាងព្រោះបើមានលុយក្នុងទំហំដូចគ្នាការទិញដីបានទំហំធំជាងទិញផ្ទះហេតុនេះភាគរយនៃផលចំណេញទទួលបានច្រើនជាង។

ចំណែកការទិញផ្ទះគឺមិនមែនផ្ទះឡើងថ្លៃទេគឺដីឡើងថ្លៃទៅវិញទេព្រោះផ្ទះរស់នៅកាន់តែយូរត្រូវកាត់រំលស់កាន់តែច្រើនព្រោះផ្ទះកាន់តែចាស់៕photo_2020-01-27_08-41-56 photo_2020-01-27_08-49-40 (3) photo_2020-01-27_08-49-40 (2) តើគួរវិនិយោគអចលនទ្រព្យយ៉ាងដូចម្តេច ដើម្បីក្លាយជាអ្នកមានប្រាក់លឿន

ចែករំលែក:

អត្ថបទទាក់ទង

Comments are closed.

logo