logo

ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាលចាត់ទុកកិច្ចប្រជុំកំពូលអាស៊ី អ៊ឺរ៉ុប លើកទី១៣នៅកម្ពុជាគឺជាច្រកទ្វារនាំឲ្យកម្ពុជាកាន់តែមានឈ្មោះបោះសំលេងនៅលើឆាកអន្តរជាតិ

ថ្ងៃទី04 ខែ02 ឆ្នាំ2020 8:59 AM | អាលប៊ើត | 102
រាជរដ្ឋាភិបាលចាត់ទុកកិច្ចប្រជុំកំពូលអាស៊ី អ៊ឺរ៉ុប លើកទី១៣នៅកម្ពុជាគឺជាច្រកទ្វារនាំឲ្យកម្ពុជាកាន់តែមានឈ្មោះបោះសំលេងនៅលើឆាកអន្តរជាតិ
ព័ត៌មានសំខាន់ៗ
0

រាជរដ្ឋាភិបាលចាត់ទុកកិច្ចប្រជុំកំពូលអាស៊ីអ៊ឺរ៉ុបលើកទី១៣នៅកម្ពុជាគឺជាច្រកទ្វារដ៏សំខាន់ដែលនាំឲ្យកម្ពុជាកាន់តែមានឈ្មោះបោះសំលេងនៅលើឆាកអន្តរជាតិពិសេសការរឹតចំណងមិត្តភាពជាមួយប្រទេសជាសមាជិកដ៏ទៃទៀតជាសមាជិក។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រាក់សុខុនរដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានថ្លែងអោយដឹងថាកិច្ចប្រជុំកំពូលអាស៊ីអ៊ឺរ៉ុបលើកទី១៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះគឺជាកេរ្តិ៍មរតកប្រវត្តិសាស្រ្តដ៏ធំរបស់កម្ពុជាដែលពុំធ្លាប់មានពីមុនមកដោយនឹងទទួលស្វាគមន៍មេដឹកនាំទំាង៥១ប្រទេសនៅអាស៊ីនឹងអ៊ឺរ៉ុប។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថាតាមរយៈការទទួលស្វាគមន៍ដោយផ្ទាល់ពីមេដឹកនាំទំាង៥១ប្រទេសនៅអាស៊ីនឹងអ៊ឺរ៉ុបនឹងធ្វើឲ្យពួកគេកាន់តែស្គាល់ពីកម្ពុជាយ៉ាងច្បាស់ពីសមត្ថភាពនៃការរៀបចំកិច្ចប្រជុំកំពូលធំៗការធានាសន្តិសុខសុវត្ថិភាពពិសេសការធ្វើជំនួបទ្វេភាគីរវាកម្ពុជានឹងប្រទេសដ៏ទៃទៀតដើម្បីទាញយកផលចំណេញតាមរយៈការបង្ហាញពីសក្តានុពលវិនិយោគរបស់កម្ពុជាទៅកាន់ពិភពលោក។
សម្លេង«ក៏ជាឱកាសមួយដើម្បីរឹតចំណងមិត្តភាពទ្វេភាគីក្នុងចំណោមសមាជិកទំាង៥៣ប្រទេសពិសេសនៅក្នុងគ្រប់កិច្ចប្រជុំទំាងអស់ដែលកសាងទំនាក់ទំនងជាមួយគ្នាដែលនេះគឺជាឱកាសមួយដ៏ល្អរបស់កម្ពុជា។មួយទៀតដោយសារកម្ពុជាគាំទ្រពហុភាគីនិយមរបស់អង្គការសហប្រជាជាតិចឹងការចូលរួមក្នុងវេទិកានេះនឹងបង្ហាញកាន់តែច្បាស់ពីឆន្ទៈរបស់កម្ពុជាគាំទ្រពហុភាគីនិយមនេះផងដែរពាក់ព័ន្ធការតភា្ជប់រវាងអាស៊ីនិងអ៊ឺរ៉ុបគឺនឹងមានផលប្រយោជន៍ច្រើនចឹងកម្ពុជាយើងអាចឆក់យកឱកាសនេះដើម្បីទាញយកប្រយោជន៍សំរាប់ខ្លួនយើង»។
ឯកឧត្តមសុខទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថាកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបដែលគ្រោងធ្វើឡើងនៅក្នុងប្រទេសកម្ពុជានេះនឹងនាំមកនូវផលប្រយោជន៍សំខាន់ៗចំនួន៦ចំណុច។
សម្លេង«ទី១គឺកម្ពុជាបានពង្រីកមិត្តខាងក្រៅទី២បានបង្ហាញអ្វីដែលជាការពិតនិងស្ថានភាពពិតប្រាកដរបស់កម្ពុជាទី៣គឺការទាក់ទាញក្រុមវិនិយោគទី៤គេយល់ថាកម្ពុជាមានសមត្ថភាពក្នុងការរៀបចំកិច្ចប្រជុំធំៗទី៥បានបង្ហាញគំរូរបស់កម្ពុជាទៅដល់សហគមន៍អន្តរជាតិពីអ្វីដែលកម្ពុជាបានដោះស្រាយបញ្ហាដោយខ្លួនឯងនិងទី៦គឺការរក្សាបានស្ថេរភាពសេដ្ឋកិច្ចដ៏ល្អក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល»។
កាលពីថ្ងៃទី៣១ខែមករាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសនឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ដែលនឹងប្រារព្ធធ្វើឡើងនៅកម្ពុជាមានរយៈពេល២ថ្ងៃគឺថ្ងៃទី១៦ដល់១៧វិច្ឆិកាក្រោមប្រធានបទ«ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា»។ក្នុងនាមជាប្រធានកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបកម្ពុជានឹងត្រូវរៀបចំធ្វើកិច្ចប្រជុំកំពូលចំនួន៧រួមមាន:១)កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប២)វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុប៣)កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងមូលនិធិអាស៊ី-អឺរ៉ុប៤)វេទិកាតុមូលនិពន្ធនាយកមូលនិធិអាស៊ី-អឺរ៉ុប៥)វេទិកាការងារអាស៊ី-អឺរ៉ុប៦)វេទិកាប្រជាជនអាស៊ី-អឺរ៉ុបនិង៧)មហោស្រពវប្បធម៌កិច្ចប្រជុំអាស៊ី-អឺរ៉ុប។
សូមបញ្ជាក់ថាកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបគឺជាវេទិកាសន្ទនាដែលមានគោលដៅជំរុញនិងលើកស្ទួយកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសអាស៊ីនិងអឺរ៉ុបដែលឈរលើគោលការណ៍ស្មើភាពគ្នានិងដើម្បីប្រយោជន៍រួម។សមាជិកនៃវេទិកានេះមានប្រទេសអាស៊ីនិងអឺរ៉ុបសរុបទាំងអស់៥១ប្រទេសបូកជាមួយលេខាធិការដ្ឋានអាស៊ាននិងសហភាពអឺរ៉ុប៕រាជរដ្ឋាភិបាលចាត់ទុកកិច្ចប្រជុំកំពូលអាស៊ី អ៊ឺរ៉ុប លើកទី១៣នៅកម្ពុជាគឺជាច្រកទ្វារនាំឲ្យកម្ពុជាកាន់តែមានឈ្មោះបោះសំលេងនៅលើឆាកអន្តរជាតិ

ចែករំលែក:

អត្ថបទទាក់ទង

Comments are closed.

logo